នាថ្ងៃពុធ០៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោលការណ៍ណែនាំរួមស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល (PFMM )តាមរយៈប្រព័ន្ធវីដេអូ ZOOM ក្រោមការដឹកនាំប្រជុំដោយឯកឧត្ដម សុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ។ សិក្ខាសាលានេះប្រព្រឹត្តទៅក្នុងរយៈពេល០២ ថ្ងៃពេញ គឺចាប់ពីថ្ងៃទី០៤ -០៥ ខែ តុលា ឆ្នាំ២០២៣ ។